ចិត្ត-គរុកោសល្យ
ចិត្ត-គរុកោសល្យ
I- វត្ថុបំណង:
ក្រោយបញ្ចប់ការបណ្តុះបណ្តាលរយៈពេល 2ឆ្នាំ គរុសិស្សនឹងក្លាយជាគ្រូបង្រៀនដែល :
– បកស្រាយពន្យល់មូលដ្ឋានទ្រឹស្តីរឹងមាំស្តីពីចិត្តវិទ្យានិងគរុកោសល្យទូទៅពិសេសចិត្តវិទ្យាជំទង់ដើម្បីទុកជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវទ្រឹស្តីនៃការបង្រៀន និងរៀនគ្រប់មុខវិជ្ជា សម្រាប់បង្រៀននៅមធ្យមសិក្សាបឋមភូមិ ។
– អនុវត្តបានល្អការបង្រៀន និងរៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌលដោយចេះជំរុញសិស្ស
ឱ្យមានភាពម្ចាស់ការច្នៃប្រឌិតក្នុងការសិក្សារៀនសូត្រ ។
– មានទម្លាប់ស្រឡាញ់វិជ្ជាជីវៈស្រឡាញ់សិស្សានុសិស្សដោយផ្តើមចេញពីការយល់ដឹងលើ
ការអភិវឌ្ឍផ្នែករូបរាងកាយ បញ្ញា ស្មារតី និងស្ថានភាពរស់នៅរបស់សិស្សក្នុងសង្គម ។
II- បំណែងចែកកម្មវិធី
1- ខ្លឹមសាររួម ឆ្នាំទី 1 ឆ្នាំទី 2 សរុប
ឆមាសទី1: 15ស ឆមាសទី2:15ស ឆមាសទី1:15ស ឆមាសទី2:13ស
ចិត្តវិទ្យា 2ម៉x15=30ម៉ 2ម៉x15=30ម៉ 2ម៉x15=30ម៉ 1ម៉x13=13ម៉ 103ម៉
គរុកោសល្យ 1ម៉x15=15ម៉ 2ម៉x15=30ម៉ 2ម៉x15=30ម៉ 2ម៉x13=26ម៉ 101ម៉
សរុប 45ម៉ 60ម៉ 60 ម៉ 39ម៉ 204ម៉
2- ខ្លឹមសារលម្អិត
ឆ្នាំទី1 ………………………………………………………………………………………………………………………105ម៉
ឆមាសទី 1 …………………………………………………………………………………………………………….. 45ម៉
ចិត្តវិទ្យា…………………………………………………………………………………………………………………….30ម៉
ក. លំនាំពុទ្ធិ
មេរៀនទី1: ចិត្តវិទ្យាជាអ្វី ?
មេរៀនទី2 : ឥន្ទ្រីយារម្មណ៍
មេរៀនទី3: ប្រត្យក្សារម្មណ៍
មេរៀនទី4: ការគិត
មេរៀនទី5: រូបារម្មណ៍
មេរៀនទី6: បម្រុងប្រយ័ត្ន
មេរៀនទី7: លំនឹក
មេរៀនទី8: ភាសា
– បង្រៀនទ្រឹស្តី………………………………………………………. 22ម៉
– ប្រតិបត្តិចិត្តវិទ្យា……………………………………………………06ម៉
– រៀនសាឡើងវិញ ត្រួតពិនិត្យ វាយតម្លៃ……………………2 ម៉
គរុកោសល្យ ………………………………………………………………………………………………………………………… 15 ម៉
មេរៀនទី1: ទស្សនៈទូទៅនៃការអប់រំ និងគរុកោសល្យទូទៅ
មេរៀនទី2: ការអប់រំសីលធម៌វិជ្ជាជីវៈ
មេរៀនទី3: កិច្ចតែងការបង្រៀន
មេរៀនទី4: ការសិក្សាស្រាវជ្រាវមេរៀន
– បង្រៀនទ្រឹស្តី ……………………………………………….11ម៉
– ប្រតិបត្តិ………………………………………………………… 2ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ ………. .. 2ម៉
ឆមាសទី2 …………………………………………………………………………………………………………………..60ម៉
ចិត្តវិទ្យា………………………………………………………………………………………………………………………30ម៉
មេរៀនទី9: សកម្មភាពលំនាំពុទ្ធិវ័យជំទង់
ខ. លំនាំសញ្ចេតនា និង ឆន្ទៈ
មេរៀនទី10: សញ្ចេតនា និង ចិត្តរំភើប
មេរៀនទី11: ឆន្ទៈ និង អំពើឆន្ទៈ
គ. បុគ្គលិកលក្ខណៈ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈ
មេរៀនទី12: រចនាសម្ព័នបុគ្គលិកលក្ខណៈ
– ទំនោរ
– អត្តចរិត
– ឬកពា
– សម្បទា
មេរៀនទី13: ការអប់រំ និង ការអភិវឌ្ឍបុគ្គលិកលក្ខណៈ
– បង្រៀនទ្រឹស្តី ………………………………………. 22ម៉
– ប្រតិបត្តិចិត្តវិទ្យា………………………………………6ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ …… 2ម៉
គរុកោសល្យ………………………………………………………………………………………………………………. 30ម៉
មេរៀនទី5: គោលវិធីសិស្សមជ្ឈមណ្ឌល
មេរៀនទី6: បច្ចេកទេសកសាង និង ប្រើប្រាស់សំណួរ
មេរៀនទី7: តួនាទីគ្រូបង្រៀន
មេរៀនទី8: គ្រូទទួលបន្ទុកថ្នាក់
មេរៀនទី9: ទ្រឹស្តីនៃការបង្រៀន
មេរៀនទី10: អត្ថន័យ និងភារកិច្ចនៃការបង្រៀន
– បង្រៀនទ្រឹស្តី ……………………………………………….24ម៉
– ប្រតិបត្តិ……………………………………………………….. 4ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ ……… .. 2ម៉
ឆ្នាំទី2 ………………………………………………………………………………………………………………… 99ម៉
ឆមាសទី1……………………………………………………………………………………………………………60ម៉
ចិត្តវិទ្យា……………………………………………………………………………………………………………….30ម៉
ឃ. ចិត្តវិទ្យាពាក់ព័ន្ធ
មេរៀនទី14: ចលករសិក្សា
មេរៀនទី15: ការបណ្តុះចិត្តទៅជាសកម្មភាព
មេរៀនទី16: សម្បទា និង សម្បទាគរុកោសល្យរបស់គ្រូបង្រៀន
មេរៀនទី17: ចិត្តវិទ្យាគ្រប់គ្រង
មេរៀនទី18: ចិត្តវិទ្យាអប់រំ
– បង្រៀនទ្រឹស្តី…………………………………………….22ម៉
– ប្រតិបត្តិចិត្តវិទ្យា………………………………………… 6ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ …… .. 2ម៉
គរុកោសល្យ ……………………………………………………………………………………………………….. 30ម៉
មេរៀនទី10: ខ្លឹមសារនៃការបង្រៀន
មេរៀនទី10: គោលការណ៍នៃការបង្រៀន
មេរៀនទី11: លំនាំនៃការបង្រៀន
មេរៀនទី12: ប្រព័ន្ធវិធីបង្រៀន
មេរៀនទី13: រង្វាយតម្លៃលទ្ឋផលនៃកាសិក្សារបស់សិស្ស
– បង្រៀនទ្រឹស្តី ………………………………………………. 24ម៉
– ប្រតិបត្តិ……………………………………………………….. 4ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ ………… ..2ម៉
ឆមាសទី 2………………………………………………………………………………………………………….. 39ម៉
ចិត្តវិទ្យា……………………………………………………………………………………………………………….13ម៉
ង.សាលារៀន និងគ្រួសារនៃវ័យជំទង់
មេរៀនទី18: ទំនាស់រវាងភាពចំណុះ និង ភាពម្ចាស់ការនៃវ័យជំទង់
មេរៀនទី19: ទំនាក់ទំនងរវាងសាលារៀន និងគ្រួសារ លទ្ធផលសិក្សារបស់វ័យជំទង់
– បង្រៀនទ្រឹស្តី ………………………………………….6ម៉
– ប្រតិបត្តិចិត្តវិទ្យា…………………………………….. 5ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ … .. 2ម៉
គរុកោសល្យ…………………………………………………………………………………….. …………………….26 ម៉
មេរៀនទី16: វិធីបង្រៀនមនុស្សពេញវ័យ
មេរៀនទី17: ទំនាក់ទំនងរវាងសាលារៀន និងសហគមន៍
មេរៀនទី18: យុទ្ធវិធីរបស់នាយកសាលាក្នុងការទាក់ទាញសហគមន៍
មេរៀនទី19: សមាសភាគនៃការអប់រំទាំង5
– ការអប់រំសីលធម៌
– ការអប់រំពលកម្ម
– ការអប់រំកាយ
– ការអប់រំសិល្ប៍វិជ្ជា
– ការអប់រំបញ្ញា
– បង្រៀនទ្រឹស្តី ………………………………………………..18ម៉
– ប្រតិបត្តិ……………………………………………… ………….6ម៉
– រៀនសាឡើងវិញត្រួតពិនិត្យ វាយតម្លៃ …. .. …….2ម៉
III- ការណែនាំអនុវត្ត
ដើម្បីអនុវត្តកម្មវិធីចិត្ត-គរុកោសល្យឱ្យមានប្រសិទ្ធភាពត្រូវឱ្យគរុសិស្ស :
– សិក្សាស្វែងយល់កម្មវិធីនៃមុខវិជ្ជាចិត្ត-គរុកោសល្យដោយផ្សារភ្ជាប់ទៅនឹងគោលបំណងរួមនៃ
កម្មវិធីបណ្តុះបណ្តាលដូចជាៈ
• កំណត់ច្បាស់ពីវត្ថុបំណងនៃមុខវិជ្ជាចិត្ត-គរុកោសល្យ
• ធ្វើបំណែងចែកខ្លឹមសារឱ្យបានសមស្របតាមម៉ោងពេលកំណត់ (រៀបចំផែនការបង្រៀន
ដោយពិនិត្យពិចារណាពីថ្ងៃឈប់សម្រាកព្រាងទុក និង ឥតព្រាងទុក
• ស្រាវជ្រាវប្រភពឯកសារផ្សេងៗទៀតបន្ថែមដើម្បីពង្រីកគំនិតឱ្យបានទូលំទូលាយ
• យកចិត្តទុកដាក់លើការផលិត និង ប្រើប្រាស់សម្ភារឧបទេស
• រៀបចំកិច្ចតែងការបង្រៀនឱ្យបានត្រឹមត្រូវតាមគោលការណ៍ ពិសេសត្រូវយកចិត្តទុកដាក់
លើការជំរុញសិស្សឱ្យធ្វើសកម្មភាពប្រកបដោយស្មារតីម្ចាស់ការ និង ច្នៃប្រឌិត ។
• ជានិច្ចកាលត្រូវយកចិត្តទុកដាក់លើសកម្មភាពក្រៅថ្នាក់ក្រៅសាលាដោយដាក់កិច្ចការ
ផ្ទះឱ្យគរុសិស្សអនុវត្តឱ្យបានទៀងទាត់ ។
ក- ការបង្រៀនទ្រឹស្តីៈ ជាទូទៅមុខវិជ្ជាចិត្ត-គរុកោសល្យអាចបង្រៀននៅក្នុងថ្នាក់ តែក៏អាចបង្រៀន នៅក្រៅថ្នាក់បានដែរ
• ពេលបង្រៀនទ្រឹស្តីត្រូវជំរុញគរុសិស្សឱ្យបកស្រាយបញ្ញត្តិចិត្តវិទ្យាឱ្យបានច្បាស់លាស់
• រាល់ពេលបង្រៀនទ្រឹស្តីត្រូវរៀបចំសកម្មភាពគរុសិស្សឱ្យបានល្អ ដើម្បីឱ្យគរុសិស្សមានឱកាសសិក្សាស្វែងយល់ដោយខ្លួនឯងតាមរយៈការប្រើប្រាស់ឯកសារ ការឆ្លើយសំណួរ
របស់គ្រូឧទ្ទេស និងការអនុវត្តការពិភាក្សាតាមក្រុម។
ខ- ផ្នែកប្រតិបត្តិចិត្តវិទ្យា និង គរុកោសល្យ
• រៀនចប់មេរៀននីមួយៗត្រូវរៀបចំឱ្យមានប្រតិបត្តិចិត្តវិទ្យា ឬគរុកោសល្យដោយនាំគរុសិស្សទៅធ្វើសកម្មភាពក្រៅថ្នាក់ពិសេសនៅអនុវិទ្យាល័យអនុវត្ត ដើម្បីឱ្យគរុសិស្សមានឱកាស
ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង (ប្រើប្រាស់ឯកសារណែនាំប្រតិបត្តិចិត្តវិទ្យា
និង គរុកោសល្យ )
• រៀបចំកាលវិភាគឱ្យគរុសិស្សចុះធ្វើថ្នាក់សង្កេតនៅសាលាអនុវត្តដោយកំណត់វត្ថុបំណង និង ខ្លឹមសារឱ្យបានច្បាស់លាស់ ។
គ- ខ្លឹមសារនៃការប្រតិបត្តិមួយចំនួន
• ស្វែងយល់ពីការប្រជុំក្រុមបច្ចេកទេស (ដឹកនាំដោយប្រធានក្រុមបច្ចេកទេសដោយឱ្យគរុ សិស្សចូលរួមសង្កេតពេលប្រជុំបច្ចេកទេស … )
• ស្វែងយល់ពីរបៀបគ្រប់គ្រងថ្នាក់រៀន-ការងារគ្រូទទួលបន្ទុកថ្នាក់ ( ឱ្យគរុសិស្សចូលថ្នាក់រៀន-ពិនិត្យសង្កេត និង ណែនាំដោយគ្រូទទួលបបន្ទុកថ្នាក់ …)
• ហ្វឹកហ្វឺនការរៀបចំកិច្ចតែងការបង្រៀន (ឱ្យគរុសិស្សអនុវត្តឱ្យបានស្ទាត់ … )
– ការកំណត់វត្ថុបំណង
– ការកំណត់សកម្មភាពគ្រូ
– ការកំណត់សកម្មភាពសិស្ស
– ការកំណត់ខ្លឹមសារ … ដោយលើកយកអត្ថបទជាក់ស្តែងមកអនុវត្តឱ្យបានច្រើន ។
• ហ្វឹកហ្វឺនការស្រាវជ្រាវ-ការផលិត និង ប្រើប្រាស់សម្ភារឧបទេស
• ហ្វឹកហ្វឺនការប្រើប្រាស់គោលវិធីសិស្សមជ្ឈមណ្ឌល …
• ហ្វឹកហ្វឺនការកសាង និង ប្រើប្រាស់សំណួរ …
IV- រង្វាយតម្លៃ
រង្វាយតម្លៃត្រូវបានអនុវត្តជាប្រចាំនៅ :
• ពេលចូលរៀនដំបូងរបស់គរុសិស្ស
• មុនពេលបង្រៀនមេរៀនថ្មី
• ពេលពង្រឹងចំណេះដឹងថ្មី
• ពេលបង្រៀនចប់មេរៀននីមួយៗ
• ពេលបញ្ចប់ឆមាស
រង្វាយតម្លៃអាចអនុវត្តតាមរូបភាពប្លែកៗដូចជា :
• កម្រងសំណួរតេស្ត
• សំណួរផ្ទាល់មាត់
• សំណួរសរសេរ
• ការសង្កេតការអនុវត្តជាក់ស្តែង ។
មតិថ្មីៗ