ជីវប្រវត្តិរបស់ កាល់ម៉ាក្ស

កម្មករកាន់តែពិបាក និងក្រីក្រទៅៗ ទោះបីជាគាត់ផលិតទំនិញបានកាន់តែច្រើនជាងមុន ហើយផលិតផលដែលផលិ តបាននោះ កាន់តែមានឥទ្ធិពលនិងវិសាលភាព។ កម្មករប្រៀបដូចជាទំនិញដែលចេះតែធ្លាក់ថ្លៃទៅ នៅពេលសមាសភាព ពួកគាត់កាន់តែកើនឡើង……កម្មករមិនត្រឹមតែបង្កើតផលិតផលទេ វាបង្កើតពលកម្មខ្លួនឯង និងពលករ ដែលចំនួនទាំង នោះសមាមាត្រទៅនឹងទំហំនៃការផលិតទំនិញ។
ទាំងនេះជាសម្ដីរបស់ទស្សនវិទូ សង្គមវិទូ ប្រវត្តិវិទូ និងអ្នកបដិវត្តដ៏ល្បីល្បាញម្នាក់។ គាត់ជាអ្នកប្រាជ្ញខាងសង្គមនិ យម ដែលមានឥទ្ធិពលខ្លាំងក្នុងសតវត្សរ៏ទី ១៩។ បណ្ដាអ្នកប្រាជ្ញមិនបានយកចិត្តទុកដាក់លើស្នាដៃរបស់គាត់ទេ ពេលគាត់ នៅមានជីវិតនៅឡើយ។ ប៉ុន្តែទស្សនៈរបស់គាត់ស្ដីពីសង្គមសេដ្ឋកិច្ច និងនយោបាយបានទទួលស្គាល់យ៉ាងឆាប់រហ័ស ក្នុងច លនាសង្គមនិយម បន្ទាប់ពីគាត់បានទទួលមរណភាពក្នុងឆ្នាំ ១៨៨៣។ ពិភពលោកបានទទួលស្គាល់គាត់តាមរយៈឈ្មោះ កាល់ម៉ាក្ស ។
លោក កាល់ហេនរីចម៉ាក្ស កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៨១៨ ក្នុងគ្រួសារវណ្ណៈកណ្ដាលមួយ។ គ្រួសារគាត់រស់ នៅក្នុងទីក្រុង Trier តាមដងទន្លេ Moselle ក្នុងប្រទេស(អាល្លឺម៉ង់)។ ឪពុករបស់កាល់ម៉ាក្ស ឈ្មោះ ហេនរីច ជាមេធាវីល្បីឈ្មោះ ម្នាក់ក្នុងទីក្រុង Trier។ លោកតែងតែគិតថា៖ ខ្ញុំចង់ឲ្យកូនប្រុសរបស់ខ្ញុំដើរតាមគន្លងរបស់ខ្ញុំ ចូលប្រកបវិជ្ជាជីវៈមេធាវី។ លោក កាល់ម៉ាក្ស ទទួលបានការលើកទឹកចិត្តខ្លាំងពីឪពុករបស់គាត់ ហើយក្នុងវ័យ ១៧ ឆ្នាំ គាត់បានចុះឈ្មោះចូលរៀនមហា វិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Bonn។
នៅពេលសិក្សានៅឯសាកលវិទ្យាល័យ Bonn គាត់បានគ្ជាប់ពាក្យជាមួយនាង Jenny Von Westphalen ដែលជាកូនស្រី របស់លោក Baron Von Westphalen។ លោកបានណែនាំពីអក្សសិល្បិ៍បែបប្រលោមលោកនិងទ្រឹស្តីនយោបាយSaint-Simonian ដល់កាល់ម៉ាក្ស។ ឪពុករបស់កាល់ម៉ាក្ស សញ្ជឹងគិតថា៖ ខ្ញុំគិតថា ខ្ញុំត្រូវបញ្ចូន កាល់ម៉ាក្ស ទៅសាកលវិទ្យាល័យដែលមាន ឈ្មោះល្បីជាងគេនេះ។ ដូច្នេះហើយ ទើបក្នុងឆ្នាំ១៨៣៦ កាល់ម៉ាក្ស ត្រូវបានបញ្ចូនឲ្យសិក្សានៅសាកលវិទ្យាល័យ ប៊ែឡាំង។ គាត់រស់នៅទីក្រុង ប៊ែឡាំង អស់រពៈពេល ៤ ឆ្នាំ ពេលនោះលោកត្រូវលះបង់ចោលអក្សរសិល្បិ៍ប្រលោមលោក។ ប៉ុន្តែ លោកចាប់ផ្តើមចូលរួមក្នុងចលនាហេហ្គាលៀន ដែលរីកសុសសាយទូទាំងទីក្រុង ប៊ែឡាំង នៅសម័យនោះ។
កាល់ម៉ាក្ស បានចូលរួមក្នុងចលនា ហេហ្កាលៀន ដែលជាចលនាក្មេងខ្ចី។ គាត់ជាសមាជិកសកម្មម្នាក់។ ចលនានេះដឹ កនាំដោយលោក Bruno Bauer ជាទេវវិទូ និងលោក David Friedrich Strauss។ ពួកគេបាន វិភាគយ៉ាងស៊ីជម្រៅ និងលម្អិត លើទ្រឹស្តីគ្រឹស្តសាសនាដោយបង្កើតឲ្យមាន ចលនាប្រឆាំងទាមទារសេរីភាពពីរបបផ្ដាច់ការរបស់អំណាចនៅសម័យនោះ។ ទស្សនៈ កាល់ម៉ាក្ស ត្រូវបានសមាជិកចលនា ហេហ្កាលៀន យកមកពិចារណាយ៉ាងហ្មត់ចត់។
ពីមួយថ្ងៃទៅមួយថ្ងៃលោក កាល់ម៉ាក្សបានទទួលឥទ្ធិពលកាន់តែខ្លាំងឡើងលោក Ludwid Feuerbach និងសមាជិកដទៃ ទៀតនៃចលនានិយមជ្រុល ហេហ្កាលៀន។ គាត់យល់ស្របនិងការយល់ឃើញរបស់ពួកគេលើការទាញហេតុផលបែបវិចា រវិទ្យា និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលមិនអាចជៀសផុត។ ប៉ុន្តែទន្ទឹមនឹងនេះគាត់គិតថា មូលដ្ឋានគ្រិះនៃតថភាព ស្ថិតក្នុង កត្តាសេដ្ឋកិច្ចបែបសម្ភារនិយម មិនមែនស្ថិតនៅក្នុងគំនិតទស្សនៈវិជ្ជាអរូបីឡើយ។
ឆ្នា ១៨៤០ លោក កាល់ម៉ាក្ស បានបញ្ចាក់ការសិក្សាពីសាកលវិទ្យាល័យ ប៊ែឡាំង ហើយគាត់បានត្រៀមខ្លួនសិក្សាថ្នាក់ បណ្ឌិត។ មួយឆ្នាំក្រោយមកគាត់បានទទួលសញ្ញាប័ត្របណ្ឌិតនៅទីក្រុង Jena ក្នុងឆ្នាំ ១៨៤១។ គាត់បាននិពន្ធសៀវភៅស្ដី សម្ភារនិយម និងលទ្ធិគ្មានជំនឿលើអាទិទេពរបស់ទស្សនវិទូក្រិច។ បន្ទាប់មកលោកផ្លាស់ទៅ Cologne ហើយចាប់ជំនាញជា អ្នកកាសែត។ នៅខែតុលា ឆ្នាំ១៨៤២ គាត់បានក្លាយជាការីនិពន្ធកាសែតប្រឆាំង រដ្ឋាភិបាលឈ្មោះ Rheinische Zeitung ។
កាសែតនេះទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានអ្នកឧស្សាហកម្ម។ អត្ថបទរបស់ កាល់ម៉ាក្ស ជាពិសេសអត្ថបទស្ដីពីបញ្ហាសេដ្ឋ កិច្ចបានធ្វើឲ្យរដ្ឋាភិបាល ព្រុយសៀ ខឹងសម្បា ហើយរដ្ឋាភិបាលក៏បានបញ្ជាឲ្យបិទកាសែតនេះតែម្ដង។
ក្រោយមក លោក កាល់ម៉ាក្ស មានផែនការផ្លាស់ទីលំនៅទៅប្រទេស បារាំង។ គាត់បានមកដល់ទីក្រុងប៉ារីសនៅចុងឆ្នាំ ១៨៤៣។ គាត់បានទាក់ទងក្រុមចំណាកស្រុកជនជាតិអាល្លឺម៉ង់ និងក្រុមសង្គមនិយម បារាំង ក្នុងពេលដ៏ខ្លី។គាត់ចង់រកមនុស្ស មានទស្សនៈសូចគាត់ ដើម្បីអភិវឌ្ឍ និងផ្សព្វផ្សាយទស្សនៈសង្គមនិយមជុំវិញពិភពលោក។ គាត់ក៏បានក្លាយជាការីនិពន្ធ ទស្សនាវដ្តី Deutsch Franzosische Jahrbucher។ ទស្សនាវដ្ដីបង្កើតឡើង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងចលនាសង្គមនិយម របស់បារាំង និងចលនា ហេហ្កាលៀន របស់អាល្លឺម៉ង់។ ប៉ុន្តែការចូលរួមរបស់ កាល់ម៉ាក្ស ក្នុងចលនានយោបាយគ្នានប្រជា ប្រិយភាពបានបង្កការលំបាកបន្តិចម្ដងៗ ក្នុងការទំនុកបម្រុងគ្រួសារគាត់សែលមានសមាជិកច្រើនឡើង។
ក្នុងរយៈពេលប៉ុន្មានខែដំបូងនៅទីក្រុងប៉ារីស ម៉ាក្ស បានក្លាយជាជនកុម្មុយនិស្ត និងបាននីពន្ធសៀវភៅជាច្រើនពីទស្ស នៈរបស់គាត់ ក្នុងនោះមានសៀវភៅទស្សនៈវិជ្ជា និងសេដ្ឋកិច្ចដែលមួយសតវត្សរ៍ក្រោយមក ទើបបោះពុម្ពផ្សាយ។ ក្នុង សៀវភៅ លោក កាល់ម៉ាក្ស បានទាញហេតុផលថា លក្ខខណ្ឌក្នុងសង្គមឧស្សាហកម្មទំនើបតែងតែធ្វើឲ្យកម្មករមិនបានទទួ-លផលពីពលកម្មរបស់ខ្លួន។ លោកបានសង្ខេបពីទស្សនៈរបស់លិទ្ធិកុម្មុយនិស្ត ដែលទទួលឥទ្ធិពលពីទស្សនៈវិជ្ជារបស់លោ ក Ludwid Feuerbach។ ទស្សនៈវិជ្ជារបស់គាត់ ផ្អែកលើភាពខុសគ្នារវាងស្ថានភាពដែលកម្មករមិនបានទទួលផលពីពលកម្ម ក្រោមរបបមូលធននិយម និងរបបកុម្មុយនិស្ត ដែលមនុស្សអភិវឌ្ឍខ្លួនតាមរយៈសហផលិតកម្ម។
កាលម៉ាក្ស បានវាយតម្លៃលើសៀវភៅមួយដែលមានចំណងជើងថា On the Jewish Question 1844 និពន្ធដោយលោក Bruno Baier។ ក្នុងការវាយតម្លៃនេះ លោក កាល់ម៉ាក្ស បានរិះគន់ឥទ្ធិពលសាសនាដែលបន្ដមានមកលើនយោបាយ ហើយ លោកបានស្នើឲ្យមានបដិវតន្ត៍កែប្រែរចនាសម្ព័ន្ធក្នុងសង្គមអឺរ៉ុប។ ក្រោយមកទៀត កាល់ម៉ាក្ស បានធ្វើការបកស្រាយលម្អិត ពីទ្រឹស្តីសេដ្ឋកិច្ចរបស់គាត់ក្នុងសៀវភៅ Das Capital ឆ្នាំ ១៨៦៧-១៨៩៥ និងសៀវភៅ Theorien Uber den Mehrwertឆ្នាំ១៨៦២ (ទ្រឹស្ដី កំណើនតម្លៃមូលធន)។
នៅឆ្នាំ ១៨៤៤ កាល់ម៉ាក្ស បានជួបលោក Fredrich Engels ដោយចៃដន្យក្នុងទីក្រុងប៉ារីស។ អ្នកទាំងពីរបានរាប់គ្នាជាមិត្ដ ភក្តិអស់មួយជីវិត។ នៅចុងឆ្នាំ ១៨៤៤ រដ្ឋាភិបាលបានបណ្តេញលោក កាល់ម៉ាក្ស ចេញពីទីក្រុងប៉ារីស ព្រោះថា រដ្ឋាភិបាល មិនពេញចិត្តនិង ទស្សនៈកុម្មុយនិស្តនិយមរបស់គាត់ឡើយ។ គាត់បានផ្លាស់ទីលំនៅទៅទីក្រុង ព្រុចសែល ជាមួយលោក
Engels និងបានរស់នៅទីនោះអស់រយៈពេលបីឆ្នាំ ។ គាត់បានទៅលេងប្រទេសអង់គ្លេសជាទីកន្លែងដែលគ្រួសារលោក
Engels មានមុខរបរវាយកប្បាសក្នុងទីក្រុង Manchester។
នៅទីក្រុង ព្រុយសៀ កាល់ម៉ក្ស បានខិតខំប្រឹងប្រែងសិក្សាពីប្រវត្តិសាស្ត្រយ៉ាងសម្អិត ហើយគាត់បានបកស្រាយប្រវត្តិសា ស្រ្តតាមរយៈទស្សនៈប្រវត្តិសាស្រ្តបែបសម្ភារនិយម។ លោកបានអភិវឌ្ឍទស្សនៈនេះក្នុងសៀវភៅមយយដែលបោះពុម្ពផ្សា យ បន្ទាប់ពីលោក កាល់ម៉ាក្ស ទទួលមរណភាព។ សៀវភៅនោះមានចំណងជើងថា មនោគមវិជ្ជាអាល្លឺម៉ង់។ លោក កាល់ ម៉ាក្ស បានបកស្រាយពីទស្សនៈរបស់គាត់ដូចតទៅ៖ ស្ថានភាពរបស់បុគ្គលផ្អែកទៅលើលក្ខខណ្ឌសម្ភារនិយម ដែលកំណត់ កត្តាដូចតទៅ ។ លោកបានថែមទាំងបានព្យាករណ៍ពីការដួលរលំនៃលិទ្ធិមូលធននិយមឧស្សាកម្ម និងការចាប់កំណើតនៃលិទ្ធិ កុម្មុយនិស្តនិយម។
នៅមានតទៅទៀត…………………

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: