ជីវប្រវត្តិរបស់ សូក្រាត

ជីវប្រវត្តិរបស់ សូក្រាត

“ការសិក្សាដែលត្រឹមត្រូវបំផុតរបស់មនុស្ស គឺមនុស្ស” នេះជាទស្សនៈតែមួយគត់គ្មានពីររបស់ សូក្រាត ជាទស្សនវិទូដ៏ល្បីល្បា ញរបស់ក្រិចដែលគេទទួលស្គាល់យ៉ាងទូលំទូលាយក្នុងការស្ថាបនាមូលដ្ឋាគ្រឹះទស្សនវិជ្ជារបស់លោកខាងលិច។ កាលពីដើមឡើយទ- ស្សនវិជ្ជាត្រូវគេចាតបញ្ចូលក្នុងវិទ្យាសាស្រ្តធម្មជាតិ ដូចជា តារាវិទ្យា ធរណិវិទ្យា រូបវិទ្យា បរមត្ថវិទ្យា ។ល។ ត្រូវបានសូក្រាតបោះ បង់ចោល ហើយចាប់យកការស្រាវជ្រាវលើ សីលធម៌ ក្រមសីលធម៌ និង នយោបាយស្តីពី គុណធម៌ និងយុត្តិធម៌។ ការបង្រៀនរបស់ សូក្រាត ចាប់ផ្តើមដោយការយល់ខុសពីអ្នកដ៏ទៃ កត្តានេះឥទ្ធិពលយ៉ាងខ្លាំងទៅលើសង្គមនាពេលនោះ។
សូក្រាត កើតនៅក្រុង អាថែន ឆ្នាំ៤៦៩ មុនគ្រឹស្តសករាជ។ គាត់ជាកូនប្រុសរបស់លោក សូហ្រ្វូននិខិល និងនាង ផេណារិត ដោ យរស់នៅក្នុងជីវភាពមិនសូវធូរធាប៉ុន្មានទេ។ ឪពុក សូក្រាត ជាជាងចម្លាក់ ហើយកាលពីក្មេង សូក្រាត ធ្វើការងារជាមួយឪពុក។ សូក្រាត ទទួលការអប់រំលើផ្នែកអក្សរសាស្រ្តក្រិច កំណាព្យ នព្វន្ត ធរណីមាត្រ និងតារាវិទ្យា។
កាលពីនៅរៀនជាមួយលោកគ្រូ អាឆែលលូស សូក្រាត បង្ហាញពីការអារម្មណ៏យ៉ាងខ្លាំងលើទ្រឹស្តីវិទ្យាសាស្រ្តរបស់លោក អា- ណាសាកូរាល។ សូក្រាត ជាមនុស្សចង់ដឹង ចង់ឮជាខ្លាំង។ គាត់នឹងមិនជឿលើអ្វីដែលគ្នានកាអះអាង នឹងគ្មានការបកស្រាយឲ្យបាន ត្រឹមត្រូវទេ។ គាត់ស្រេកឃ្លានចំណេះវិជ្ជាណាស់។ មុនដំបូងគាត់មានចិត្តរីករាយនឹងការរៀនសូត្រ ប៉ុន្តែក្រោយមកគាត់ចាប់ផ្តើមមាន អារម្មណ៏ថាគ្រូរបស់គាត់គ្មានចំណេះដឹងគ្រប់គ្រាន់ទេ ព្រោះពួកគាត់បានទទួលចំណេះដឹងតែមួយផ្នែកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សូក្រាត យល់ថាគ្រូរបស់គាត់មិនអាចពន្យល់តក្តវិជ្ជាពីការបង្ហាត់បង្ហាញឲ្យបានច្បាស់លាស់ឡើយ។ អនាគតរបស់ទស្សនវិទូនេះចា-ប់ផ្តើមជីកគាស់សភាវគតិរបស់គាត់ក្នុងការស្វែងរលពុទ្ធិពិតប្រាកដនេះ។
ហេតុដូច្នេះហើយយុវជន សូក្រាត បោះបង់អាជីពចម្លាក់ដែលជាកេតំណពីឪពុកចោល ហើយលះបង់ទាំងស្រុងដើម្បីពិភាក្សា ទស្សនវិជ្ជារកឲ្យឃើញថារវាងសិល្បៈ និងវិជ្ជាជីវៈណាសំខាន់ជាង។ គេពុំបានដឹងថា តើ សូក្រាត ធ្វើអ្វីដើម្បីចិញ្ចឹមជិវិតគាត់ឡើយ។ មានឯកសារមួយចំនួនសរសេរថា សូក្រាត ធ្វើទាហាន។ សូក្រាត បានមានរស់រានមានជីវិតក្នុងសម័យអន្តរកាលនៃសម័យខ្ពងខ្ពស់ របស់អាណាចត្រ អាថែន រហូតកមដល់សម័យធ្លាក់ចុះនៃអាណាចក្រនោះ បន្ទាម់ពីពួក ស្បាត្រា និងសម្ព័ន្ថមិត្តរបស់គេឲ្យបរាជ័យក្នុ ងសង្រ្គាម ប៉េឡូប៉ូនេសៀន។ សូក្រាត ក៏បានចូលរួមធ្វើសង្រ្កាមនេះផងដែរ ដោយបំរើការងារក្នុងកងទាហានជើងគោកចូលវាយប្រ យុទ្ធក្នុងសមរភូមិ ប៉ូធីដេ ឌីលើន និងសមរភូមិ អែមភីប៉ូលីស។ ដោយក្តីអង់អាចក្លាហានរបស់គាត់ធ្វើឲ្យកេរ្តិ៏ឈ្មោះរបស់គាត់ល្បី ហើយមានគេស្ញើចសរសើរគ្រប់ៗគ្នា។
មួយរយៈក្រោយមកឪពុកម្តាយរបស់គាត់ក៏ឲ្យគាត់រៀការជាមួយ សានធិប។ គូស្វាមីនេះមានកូនបីនាក់មានឈ្មោះ ឡែមប្រុខ-ល សូប្រូនីសខិល និង មេនិកសិនុស។ ព័ត៌មានលម្អិតរបស់ សូក្រាត មានប្រភពផ្សេងៗគ្នាពីឯកសារសហសម័យសន្ទនារវាងសាវ័ក របស់គាត់ឈ្មោះ ប្លាតុង និងការសន្ទនាជាមួយ សេណូផន ពីល្ខោនមួយរឿងដែលមានចំណងជើងថា ‍‌””ពពក”” ដែលនិពន្ធដោយលោ ក អារីស្តូហ្វាន និងបានបង្ហាញរូភាព សូក្រាត ជាតួត្លុកកំប្លែងអ្នបង្រៀនសិស្សរបស់គាត់អំបីវិធីបន្លំក្នុងការដោះបំណុល។
សូក្រាត មិនដែលរៀនសូត្រ ឬបើកជាសាលារៀនទេ។ វិធីសាស្រ្តរបស់គាត់គឺនិយាយជាមួយមនុស្សម្នាដ៏ទៃតៀត។ ជារៀងរា-ល់ថ្ងៃទៅកាន់ទីកន្លែងសាធារណោៈដូចជា ផ្សារ កន្លែងហាត់កីឡា និងសាលារៀនដលម្បីនិយាយទៅកាន់ក្រុមមនុស្ស ឬជនដែសចង ស្តាប់គាត់និយាយសោយមិនរើសថា ក្េង ចាស់ អ្នកមាន ឬអ្នកក្រឡើយ។ មនុស្សម្នាផងទាំងពួងចាប់ផ្តើម ចាប់អារម្មណ៏ និងពេញ ចិត្តក្នុងនយោបាយរបស់គាត់ ពេលនោះហើយដែល សូក្រាត ចាប់ផ្តើមល្បីឈ្មោះជា អ្នកប្រាជ្ញ។
មានឯកសារសរសេរថា អ្នកដែលពេញចិត្ត សូក្រាត ម្នាក់បានទៅប្រឹក្សាជាមួយសាវ័កនៅ ឌេលហ្វី ថា៖ “តើមាននរណាឆ្លាត ជាងសូក្រាត ដែរឬទេ?” ហើយចម្លើយបានបង្ហាញយ៉ាច្បាស់លាស់ ថា៖ គ្មានទេ។ ពេល សូក្រាតដឹងរឿងនេគាត់មានក្តីងឿងឆ្ងលើយ៉ា ងខ្លាំងដោយគាត់មិនដែលគិតថា ខ្លួនគាត់ជាមនុស្សឆ្លាតឡើយល។ គាត់សម្រេចចិត្តថា ដើម្បីប្រៀបធៀបខ្លួនឯងជាំមួយអ្នកដទៃ គាត់ ក៏ចូលប្រឡងសាក់ល្បងសមត្ថភាពជាមួយគេ។ គាត់ក៏ជ្រើសរើសសួរសំនួរទៅកាន់ក្រុមអ្នកនយោបាយជាន់ខ្ពស់ដែលអ្នកផងទទួល
ថាជាអ្នកប្រាជ្ញ។ បន្ទាប់ពីបានស្ដាប់ចម្លើយពីអ្នកគទាំងនោះ សូក្រាត សន្និដ្ឋានថា អ្នកនយោបាយដែលគេចាត់ទុកថាជាអ្នកប្រាជ្ញ នោះនៅមិនទាំន់ឆ្លាតវៃនោះទេ។
បន្ទាប់ពីសាកល្បងនេះហើយ សូក្រាត ព្យាយាមសាក់ល្បងជាអ្នកនយោបាយឯទៀត ជាមួយលវិនិពន្ធ ជាមួយសិល្បករនិង ជាមួយមនុស្សផងទាំងពួងដែលគេចាត់ទុកថា ជាអ្នកប្រាជ្ញឆ្លានោះ។ គួឪឲ្យភ្ញាក់ផ្អើល គាត់ទទួលបានលទ្ធផលដូចៗគ្នារៀងរាល់ពេល។
សូក្រាត ចាប់ផ្ដើមជឿថា នេះជាភារកិច្ចរបស់ដែលចាត់តាំងដោយអាទិទេព ឌេលហ្វៀន ដើម្បីសួរសំណួរទៅកាន់មនុស្សគ្រប់ស្រទាប់ អំពីចំណេះដឹង និងអ្វីដែលខ្លួនមិនទាន់ចេះ។ ទង្វើនេះចុងក្រោយធ្វើឲ្យចេះដឹង និងឆ្លាតជាងមុន!
បច្ចុប្បន្ន វិធីសាស្រ្តនេះត្រូវបានគេផ្តល់ឈ្មោះថា <> ជាការសួរសំណួរប្រកបដោយទស្សនវិជ្ជា។ វិធីនេះ បានផ្តល់ជាមូលដ្ឋានគ្រិះសម្រាប់ទស្សនៈផ្សេងៗទៀតនាពេលក្រោយៗទៀត។ សូក្រាត ផ្អែកតាមវិធីសាស្រ្តខាងលើទើបទើបលើកទឹក ចិត្តឲ្យមានការសន្ទនា និងពិភាក្សាដើម្បីស្វែងរកការពិតតាមរយៈការសួរឆ្លើយ និងបញ្ចេញទស្សនៈផ្ទុយ។
វិធិសាស្រ្តរបស់ សូក្រាត នេះគេផ្តល់ឈ្មោះថា វិធីអវិជ្ជមាននៃសម្មតិកម្មបង្រួម។ វាត្រូវរៀបរៀងដើម្បីជុំរុញឲ្យមនុស្សម្នាក់ មើលជំនឿផ្ទាល់ខ្លួន និងសុពលភាពនៃជំនឿនោះ។ ជាការពិត សូក្រាត បាននិយាយថា៖ <>។ តាមរយៈ សូក្រាត ការសន្និដ្ខានដ៏ល្អប្រសើរអាចធ្វើទៅបានដោយកំណត់ និង បោះបង់កក្តាដែលនាំគិនិតឲ្យយល់ខុស។
វិធីសាស្រ្តនេះមានសំណួរជាច្រើនសម្រាប់ជួយបុគ្គល ឬក្រុមមនុស្សដើម្បីកំណត់ជំនឿមូលដ្ឋានរបស់គេ ហើយពង្រីកចំណេះ ដឹងរបស់គេ។ នៅពេលគេសួរសំណួរដដែលទៅកាន់បុគ្គលម្នាក់ពីយោបល់ ឬការប្រកាស់ដែលកគេបានធ្វើពីមុន គេហាក់ដូចជាឆ្លើយ ផ្ទុយពីគំនិតមុន។ នេះសបញ្ជាក់ឲ្យឃើញថា គំនិតដែលគេមានពេលមុនមិនត្រឹមត្រូវទេ!
វិធីសាស្រ្តរបស់ សូក្រាត ប្រហែលជាវិភាគទានដ៏សំខាន់មួយរបស់ទស្សនៈនៃលោកខាងលិច។ ដោយសារបែបនេះហើយ ទើបគេចាត់ទុកគាត់ថាជាបិតានៃទស្សននោបាយ និងទស្សនសីលធម៌ ហើយជាប្រភពនៃទស្សនវិទ្យាទូទៅរបស់លោកខាងលិច។ គាត់ប្រើវិធីសាស្រ្តនេះដើម្បីសាកស្បងគំនិតប្រកបដោយសីលធម៌ សំខាន់ៗដូចជាអំពើល្អ និងអំពើយុត្តិធម៌។ នេះជាអ្វីដែលបានចង ក្រងនិងពណ៌នាក្នុងកិច្ចសន្ទនារវាង សូក្រាត និង ប្លាតុង។
សូក្រាត តែងតែគួរសមនៅពេលដែលគាត់ព្យាយាមពន្យល់នរណាម្នាក់ឲ្យស្តាប់អំពីអវិជ្ជាមានរបស់ខ្លួន។ គាត់ព្យាយាមជំរុញ ឲ្យពួកគេស្វែងរកការពិត។ គាត់បានចាប់ផ្តើមគិតថា នេះជា <> ក្នុងការអប់រំសីលធម៌ដល់ពលរដ្ឋដែលរស់ នៅក្រុង អាថែន ទាំងមូល។ គាត់បោះបង់ការងារផ្សេងៗទាំងអស់ ហើយចំណាយពេលវេលាដើម្បីអប់រំក្រៅប្រព័ន្ធតាមរយៈកិច្ចពិភ- ក្សាជាមួយយុវជន។ ជាធម្មតាការប្រឹក្សានេះតែងតែធ្វើនៅតាមទីសាធារណៈនានា ដោយទទួលការគាំទ្រទស្សនាអ្នប្រាជ្ញផ្ចាញ់ផ្ចាល់គ្នា និងដោះប្រសា្ន។ សូក្រាត ជឿថាមនុស្សរស់នៅប្រកបក្តីសុខដរាបណាយល់ចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ខ្លួនឯងជាជាងគិតតែសម្ភារៈ និងទ្រព្យសម្បត្តិ។ ផ្អែកតាមទស្សនៈរបស់ សូក្រាត បញ្ជាក់ថា ការរួមរស់ ដ៏ប្រសើរបំផុតរបស់មនុស្សយើងគឺមានតែតាមរយៈផ្តោត ការយកចិត្តទុកដាក់លើភាពជាមិត្តជាមួយគ្នា និងគ្នាដោយចងក្រងជាសមហគមន៍។ គំនិតដែលថាមនុស្សមានគុណធម៌ពិតប្រាកដ បង្កើតជាឧបបស្គមួយដល់ការបង្រៀនរបស់ សូក្រាត។ តម្លៃទាំងនេះធ្វើឲ្យមនុស្សរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសំខាន់បំផុត វាគឺជាទស្សនៈ ឬជាការអាស្រ័យនូវចំណេះវិជ្ជា។ សូក្រាត បញ្ជាក់ថា៖ <> (សូឡូម៉ុន៤៤)។
គាត់បានពន្យល់ទៀតថា៖ <>។ក្នុងរបបសាធារណរដ្ឋ សូក្រាត ពណ៌នាថា ជាបន្ទាត់បែងចែករវាងអវិជ្ជា និងការយល់ដឹងពីអំពើល្អនៃចំនេះវិជ្ជា បានបង្ហាញឲ្យឃើញជាក់ច្បាស់ថា នៅខាងលើបន្ទាត់ នោះជាអំពើល្អ និងចំណេះដឹង។
សូក្រាត តែងតែពន្យល់អំពីគុណធម៌ទាំងប្រាំរួមមាន៖ ការគោរពស្រលាញ់សាសនា ឧត្តមគតិ ការគ្រប់គ្រងខ្លួនឯង ភាពអង់ អាចក្លាហាន និងភាពយុត្តិធម៌។ គាត់បញ្ជាក់ពីសារសំខាន់តួនាទីរបស់មាតាបិតា ការស្រាលាញ់បង ប្អូន មិត្តភាព និងការឧស្សាហ៍ ព្យាយាម។
ការពិតគួឲ្យកត់សម្គាល់ពី សូក្រាត គឺជារឿយៗគាត់ប្រាប់ថាគំនិតទាំងអស់ដែលលើកយកមកមិនមែនរបស់គាត់ឡើយនោះជា អ្វីដែលគាត់បានចងក្រងពីលោកគ្រូតែប៉ុណ្ណោះ។ គាត់បានពណ៍នាពីនាក់ដែលគាត់យកគំនិតគំរូដូចជាលោក ប្រូឌីខីស វាគ្មិន ជាអ្នក ដែលប្រកបដោយសំនួនវោហារ និងលោក អាណាសាហ្គូរាស ជាអ្នកវិទ្យាសាស្រ្ត។ សូក្រាត ទទួលឥទ្ធិពលពីស្រ្តីខាងក្រៅពីម្ដាយរប-ស់គាត់គឺ ដាយ៉ូទីម៉ា ជាភិក្ខុនីមកពីតំបន់ ម៉ានទីនៀ បានបង្រៀគាត់ឲ្យដឹងពីកំហុស ឬសេចក្តីស្រលាញ់។ និង អាស្ប៉ាសៀ ជាភរិយា ភីរីខលបានបង្ហាត់បង្រៀនគាត់ពីសិល្បៈក្នុងការថ្លែងសន្ទរកថាដែលប្រកបដោយសំនួនវោហារសព្ទក្នុងពិធីបុណ្យសព។
សូក្រាត មានទស្សនខុសប្លែកពីគេចំពោះជំនឿសាសនា។ គាត់មានគំនិតថា អំពើល្អគឹមិនមែនគ្រាន់តែធ្វើអ្វីសម្រាប់អាទិទេព
ចង់បានប៉ុណ្ណោះទេ។ គាត់ជឿក្នុងការ <> ថានៅរស់នៅបានសុខសាន្ត ឬទទួលបានការបណ្ដុះគំនិតល្អហើយបុគ្គល នោះនឹចាប់ជាតិក្នុងស្ថានភាពល្អប្រសើរជាងមុន។
គេនិយាយថា សូក្រាត អាចអង្គុយសមាធិបង្រួមអារម្មណ៍របស់គាត់បានរយៈពេលជាច្រើនម៉ោង ហើយជួនកាលពេញមួយ ថ្ងៃក៏មានដោយពុំចាប់អារម្មណ៍អ្វីៗនៅជុំវិញខ្លួនឡើយ។ គាត់អាចស្ដាប់ឭសម្លេងនៃញាណខាងក្នុងមួយ ជាពិសេសពេលណាគាត់ហៀ បធ្វើអ្វីមួយខុសុ។ នេះជាអ្វីដែលរារាំ សូក្រាត ពីការប្រឡូកចូលទៅក្នុងឆាកនយោបាយ។ គាត់ចាត់ទុកថានេះជាគំរូនៃ <> ជាអំណាចបែបលីលាដែលបានមកពីទេវ ហើយបន្សល់ទុកនូវកំណាព្យជំនឿអរូបី ក្ដីស្រលាញ់ និងសូម្បីតែទស្ស នវិជ្ជាផ្ទាល់។
សូក្រាត និយាយថាសតិរបស់គាត់មិនដែលជុំរុញគាត់ឲ្យគិតធ្វើអ្វីទេ គឺមានតែរារាំគាត់មិនឲ្យធ្វើអ្វីៗទៅវិញ។ ដូច្នេះហើយ ទើបមានអ្នកជំនាញផ្នែកវេជ្ជសាស្រ្តគិតថា សូក្រាត ជាមនុស្សមានជំលងឺសរសៃប្រសាទ។ គាត់មានការអាក់អន់ស្រពន់ចិត្តពីមនុស្ស មានអំណាចនាពេលនោះទៀតផង ជាពិសេសនៅពេលកេរ្តិ៍ឈ្មោះពួគគេផ្សព្វផ្សាយថាជាអ្នកប្រាជ្ញដោយទ្រឹស្ដី សូក្រាត។
ក្នុងឆ្នាំ៤០០មុនគ្រិស្ដសករាជ តុលាការសាធារណៈក្រុង អាថែនបានធ្វើការចោទប្រកាន់ សូក្រាត ក្រោមគំនិតផ្ដួចផ្ដើមរបស់ អ្នកនយោបាយល្បីៗបីរូប។ គេចោទប្រកាន់ពីបទខ្វះសីលធម៌ក្នុងការរស់នៅក្នុងសង្គម និងពង្វក់ស្មារតីយុវជន។ គាត់ក៏ត្រូវគេចោទពី បទមិនគោរពបូជាអាទិទេពដែលអ្នកផងទាំងពួងគោរពប្រតិបត្តិនិងការនាំយកជំនឿអាទិទេពក្លែងក្លាយមកផ្សព្វផ្សាយ!។
ការផ្តន្ទាទោសប្រហាជីវិតជាចំណុចចុងក្រោយនៃអាជីព របស់ សូក្រាត ។ ការកាត់ទោសនោះធ្វើឡើងនៅតុលាការ ដោយ មានការចូលរួមពីចៅក្រមមហាជនប្រមាណ ៥៥៧នាក់។ សូក្រាត បានធ្វើការអះអាងការពារខ្លួនគាត់ថា ការងាររបស់គាត់គឺគ្រាន់ តែបង្កើតការលើកកម្ពស់ឲ្យមនុស្សយល់ដឹងពីភាពងងឹតល្ងង់របស់គេ ហើយទីបំផុតធ្វើឲ្យមនុស្សទទួលបានផលប្រយោជន៍ពីចំណេះដឹ- ងដែលគាត់បានរៀននោះ។ ដោយឡែកគាត់បានប្រកាសថា ប្រសិនបើគេដោះលែងគាត់ក៏នៅតែបន្តសកម្មភាពបង្រៀនរបស់គាត់ទៅ ទៀត។ ដោយចំនួនភាគច្រើនលើសពី៥ ឬ៦សម្លេង គាត់ត្រូវបានគេដាក់បន្ទុក ហើយកាត់ទោសប្រហាជីវិត។ គាត់ត្រូវបានស្លាប់ ដោយផឹកថ្នាំពុលដែលផ្សំរុក្ខជាតិម្យ៉ាង។
មិត្តភក្តិ និងសាវ័ករបស់គាត់រៀបចំផែនការរំដោះគាត់ឲ្យរត់គេចពីមន្ទឺរឃុំឃាំ តែ សូក្រាត មិនពេញចិត្តឡើយ ហើយបដិសេធ ផែនការនេះ។ គាត់ជឿជាក់ថាប្រសិនបើគាត់រត់គេច នោះសបញ្ជាក់ឲ្យឃើញពីការភ័យខ្លាចចំពោះសេចក្តីស្លាប់ដែលនេះមិនមែនជា សារធាតុពិតរបស់ទស្សនវិទូឡើយ ហើយគាត់សម្រេចចិត្ដទទួលយកទោសប្រហាជីវិត។ កំពូលទស្សនវិទូនេះបានប្រឈមមុខនិង
សេចក្តីស្លាប់ តែគាត់ពុំមានសេចក្តីតក់ស្លុត ឬខុសប្លែកឡើយ។ នៅមួយថ្ងៃចុងក្រោយគាត់អង្គុយសន្ទនាជាមួយមិត្តភក្តិរបស់គាត់ដោយពិភាក្សាលើអំពើអសីលធម៌នៃវិញ្ញាណ។ គាត់ផឹកថ្នាំពុល ហើយស្លាប់ប្រកបដោយកិត្តិយស និងសេចក្តីស្ងប់ស្ងាត់។ ពេលនោះ គាត់ មានអាយុ៧០ឆ្នាំ។
ជំនឿ និងទស្សនៈរបស់គាត់ត្រូវបន្តដោយសាវ័កដ៏ល្បីល្បាញម្នាក់ឈ្មោះ ប្លាតុង ។ គាត់បានប្រមូលផ្តុំចងក្រងកិច្ចសន្ទនា របស់ សូក្រាត ដោយបញ្ជាក់ថាជាលោកគ្រូម្នាក់ដែលបដិសេធមិនទទួលជាសាវ័កទែ ហើយគាត់ជាមនុស្សមានហេតុផលមានជំនឿ ទៅលើញាណពិសេសរបស់គាត់។ ម្យ៉ាងវិញទៀតគាត់ជាមនុស្សដែលអ្នកផងទាំងពួងគារព និងហ៊ានពលីជីវិតដើម្បីអានុភាពរបស់រដ្ឋ។ ការសន្ទនានេះជាទម្រង់កិច្ចពិភាក្សារវាង សូក្រាត និងអ្នកឯទៀតនាពេលនោះ ឬជាមួយសិស្សអំពីទស្សនៈរបស់គាត់។ ឯកសារមួ-យដែលមានចំណងជើងថា៖ <> ជាប្រភេទអត្ថបទទោសរបស់ សូក្រាត។ គេចងក្រងជាមួយអត្ថបទសន្ទនាឯទៀត។ អត្ថបទខមាទោសត្រូវបានគេទទួលស្គាល់ជាសាធារណៈថា ជាកំណត់ត្រាការថ្លែងរបស់ សូក្រាត ក្នុងពេលគាត់ឆ្លើយដោះបន្ទុកក្នុង ពេលសវនាការ យ៉ាងពិតប្រាកដ។
ក្នុងអត្ថបទ ធីអាធីធូស របស់ប្លាតុង រៀបរាប់ថា សូក្រាតបានប្រៀបធៀបខ្លួនគាត់ថាជាចៅមហា ដែលខុសគ្នាពីមេអណ្តើក ។ ក្នុងអត្ថបទខមាទោស សូក្រាត ប្រៀបធៀបេជីវិតកាលនៅជាទាហានទៅនិងបញ្ហាក្នុងសាលវនាការថា អ្នកដែលអង្គុយនៅលើ កៅអីក្រុមប្រឹក្សាវិនិច្ឆ័យគិតថា គាត់គួតែដកខ្លួនថយពីទស្សនវិជ្ជានោះ គួរត្រូវគិតផងថាកងទ័ពដកថយពេលណា ដឹងខ្លួនថានឹងត្រូវ គេសម្លាប់ក្នុងសមរភូមិ។
គេពណ៌នា សូក្រាត ជាមនុស្សប្រកបដោយសីលធម៌ ប្រាជ្ញារាងវៃ និងនយោបាយវិសេសលើសគេក្នុងចំនោមមនុស្សក្នុងក្រុ-ង អាថែន។ ទោះជាក្នុងពេលដែលគេកាត់ទោសគាត់ សូក្រាត ប្រើប្រាស់វិធីសាស្រ្តរបស់គាត់ដើម្បីបង្ហាញដល់ក្រុមប្រឹក្សាចៅក្រមថា តម្លៃសីលធម៌របស់ពួកគេគឹមិនត្រឹមត្រូវទេ។ គាត់ក៏ប្រាប់ថាពួកគេបារម្ភពីក្រុមគ្រួសារ អាជីព និងទំនួលខុសត្រូវនៃនយោបាយ តាម ពិតគេគួតែព្រួយបារម្ភពីសុខុមាលភាពនៃដួងវិញ្ញាណរបស់គេវិញ។ សូក្រាត សង្កេតឃើញថា ឪពុកទទួលបានជោគជ័យ មិនមែនសុ ទ្ធតែបានអប់រំកូនឲ្យបានល្អដូចខ្លួនទេ។ ដូច្នេះគាត់ជឿជាក់ថា ឧត្ដមភាពនៃសីលធម៌ គឺជាមរតកអាទិទេពដែលសំខាន់ជាងជីវភាព រស់នៅរបស់សាច់ញាតិទៅទៀត។
សូក្រាត យកចិត្តទុកដាក់យ៉ាងខ្លាំជាមួយទំនាក់ទនង មនុស្សដែលទាក់ទិនទៅនិងបញ្ហាងាយៗរបស់មនុស្ស។ រហុតដល់ពេ លនេះទំនាក់ទំនងប្រវតិ្តសាស្រ្ត វប្បធម៌ និងទស្សនវិជ្ជា ទៅនឹងទស្សនៈរបស់ សូក្រាត ណៅតែមិនទាន់មានលក្ខខណ្ឌស្របគ្នានៅ ឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: