១​ អនាម័យ

អ្នកដែលមានអនាម័យល្អគួរមានលក្ខណៈដូចតទៅនេះ ៖
 មានសុខភាពមាំមួន។
 មានរូបរាងមិនធាត់ឬស្គមហួសពេក។
 មានកម្លាំងខ្លាំង ដែលអាចនឹងធ្វើការងារតាមធម្មតាបានក្នុងមួយថ្ងៃ ៨ម៉ោងដោយមិនងាយ
នឹងហត់នឿយឬឆាប់អស់កម្លាំង។
 ប្រាសចាកឬមិនសូវមានជម្ងឺឈឹថ្កាត់។
 មានប្រពន្ធ័ការពារជម្ងឺដែលអាចប្រឆាំងទល់នឹងមេរោគ។
យើងអាចនឹងមានអនាម័យល្អ លុះណាតែយើងមាន ៖
 អាហារគ្រប់គ្រាន់ និងមានអាហររូបត្ថម្ភដែលត្រឹមត្រូវ ។
 អាកាលធាតុបរិសុទ្ធគ្រប់គ្រាន់ ។
 ការសម្រាក់ឬគេងលក់គ្រប់គ្រាន់ ។
 ការហាត់ប្រាណគ្រប់គ្រាន់និងទៀងទាត់ ។
១ អាហារគ្រប់គ្រាន់ ៖
គឺគួរតែទទួលទាននូវអាហារណា ដែលមានប្រយោនជ៍ដល់រាងកាយ ល្មមគ្រប់គ្រាន់សម្រា
ម់តែការប្រើកម្លាំងកាយ កម្លាំងចិត្តនិងកម្លាំងគំនិត ដែលអាចនឹងធ្វើការបានក្នុងមួយថ្ងៃៗដោយមិនងាយ ហត់នឿយ ឬក៏ឆាប់អស់កម្លាំង ។ ពេលណាបរិភោគអាហារហើយភ្លាមៗ យើងពុំគួរអានសៀវភៅ ឬប្រើខួក្បាលគិតអ្វីនោះទេ។ គួរតែជជែកលេងកម្សាន ឬដើរលេងៗ ចាប់នេះចាប់នោះទើបជាការល្អនិងពុំគួរ ហូបទឹក រងចាំរហូតដល់មានអារម្មណ៍ថាអាហារត្រូវបានរំលាយស្រកពោះបន្តិចហើយ ទើបហូបទឹកឲ្យបាន ច្រើន។ យើងគួរហូបទឹកយ៉ាងតិចក្នុងមួយថ្ងៃ ឲ្យបានចំនួន ៨កែវ។ ម៉្យាងទៀត កួរឈប់ទទួលទានអ្វីដែល ផ្ដល់ទោសដល់រាងកាយ មានដូចជា សុរា បារី ឬថ្នាំញៀន ជាដើម។ ចំពោះមនុស្សចាស់មិនគួរពិសាទឹកត្រជា ក់ពេលក្រោកពីដំនេកពេលព្រឹក គួរពិសាទឹកដាំពុះនៅក្តៅ់់ឧណ្ណៗទើបល្អ។
២ អាកាសធាតុបរិសុទ្ធគ្រប់គ្រាន់
គួរនៅក្នុងទីកន្លែងដែលប្រាសចាកអាកាសធាតុមិនល្អដូចជាមានក្លិនសំរាប់រលាយ ឬមានខ្យល់ ចេញចូល មានក្លិនមិនគ្រប់គ្រាន់ ។ នៅពេលព្រឹកព្រលឹមមានខ្យល់អាកាសបរិសុទ្ធយើងគួរដកដង្ហើមវែង ឲ្យបានច្រើនដង។
៣ ការសម្រាក់ឬគេងលក់គ្រប់គ្រាន់ ៖
សម្រាប់ក្មេងតូចរហូតដល់យុវវ័យគួរគេងលក់ក្នុងមួយយប់ពី ៨ ទៅ ១០ ម៉ោង។ សម្រាប់ មនុស្សពេញវ័យគួរគេងលក់ក្នុងមួយយប់ពី ៤ ទៅ ៦ ម៉ោង។ បើពេលយប់បានតិច គួរគេងពេលថ្ងៃ គួរ គេងពេលថ្ងៃបន្ថែម។ ប៉ុន្តែ បើមិនមានពេលគ្រប់គ្រាន់សម្រាប់គេងពេលថ្ងៃ គួរហាត់គេងមួយភាំងៗប្រ មាណ ១៥ នាទី ក៏បាន។
៤ ការហាត់ប្រាណគ្រប់គ្រាន់និងទៀងទាត
ធម្មជាតិបង្កើតមនុស្សមកឲ្យចេះប្រើកម្លាំងកាយ។ បើសិនយើងជម្នះនឹងធម្មជាតិមិនបញ្ចញ កម្លាំងកាយ នោះសុខភាពរបស់យើងក៏នឹងទ្រុតទ្រោម រាងកាយក៏នឹងទន់ខ្សោយ ប្រពន័្ធការពារជម្ងឺក៏ចុះខ្សោយដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: