១ អនាម័យ
30/09/2013 បញ្ចេញមតិ
អ្នកដែលមានអនាម័យល្អគួរមានលក្ខណៈដូចតទៅនេះ ៖
មានសុខភាពមាំមួន។
មានរូបរាងមិនធាត់ឬស្គមហួសពេក។
មានកម្លាំងខ្លាំង ដែលអាចនឹងធ្វើការងារតាមធម្មតាបានក្នុងមួយថ្ងៃ ៨ម៉ោងដោយមិនងាយ
នឹងហត់នឿយឬឆាប់អស់កម្លាំង។
ប្រាសចាកឬមិនសូវមានជម្ងឺឈឹថ្កាត់។
មានប្រពន្ធ័ការពារជម្ងឺដែលអាចប្រឆាំងទល់នឹងមេរោគ។
យើងអាចនឹងមានអនាម័យល្អ លុះណាតែយើងមាន ៖
អាហារគ្រប់គ្រាន់ និងមានអាហររូបត្ថម្ភដែលត្រឹមត្រូវ ។
អាកាលធាតុបរិសុទ្ធគ្រប់គ្រាន់ ។
ការសម្រាក់ឬគេងលក់គ្រប់គ្រាន់ ។
ការហាត់ប្រាណគ្រប់គ្រាន់និងទៀងទាត់ ។
១ អាហារគ្រប់គ្រាន់ ៖
គឺគួរតែទទួលទាននូវអាហារណា ដែលមានប្រយោនជ៍ដល់រាងកាយ ល្មមគ្រប់គ្រាន់សម្រា
ម់តែការប្រើកម្លាំងកាយ កម្លាំងចិត្តនិងកម្លាំងគំនិត ដែលអាចនឹងធ្វើការបានក្នុងមួយថ្ងៃៗដោយមិនងាយ ហត់នឿយ ឬក៏ឆាប់អស់កម្លាំង ។ ពេលណាបរិភោគអាហារហើយភ្លាមៗ យើងពុំគួរអានសៀវភៅ ឬប្រើខួក្បាលគិតអ្វីនោះទេ។ គួរតែជជែកលេងកម្សាន ឬដើរលេងៗ ចាប់នេះចាប់នោះទើបជាការល្អនិងពុំគួរ ហូបទឹក រងចាំរហូតដល់មានអារម្មណ៍ថាអាហារត្រូវបានរំលាយស្រកពោះបន្តិចហើយ ទើបហូបទឹកឲ្យបាន ច្រើន។ យើងគួរហូបទឹកយ៉ាងតិចក្នុងមួយថ្ងៃ ឲ្យបានចំនួន ៨កែវ។ ម៉្យាងទៀត កួរឈប់ទទួលទានអ្វីដែល ផ្ដល់ទោសដល់រាងកាយ មានដូចជា សុរា បារី ឬថ្នាំញៀន ជាដើម។ ចំពោះមនុស្សចាស់មិនគួរពិសាទឹកត្រជា ក់ពេលក្រោកពីដំនេកពេលព្រឹក គួរពិសាទឹកដាំពុះនៅក្តៅ់់ឧណ្ណៗទើបល្អ។
២ អាកាសធាតុបរិសុទ្ធគ្រប់គ្រាន់
គួរនៅក្នុងទីកន្លែងដែលប្រាសចាកអាកាសធាតុមិនល្អដូចជាមានក្លិនសំរាប់រលាយ ឬមានខ្យល់ ចេញចូល មានក្លិនមិនគ្រប់គ្រាន់ ។ នៅពេលព្រឹកព្រលឹមមានខ្យល់អាកាសបរិសុទ្ធយើងគួរដកដង្ហើមវែង ឲ្យបានច្រើនដង។
៣ ការសម្រាក់ឬគេងលក់គ្រប់គ្រាន់ ៖
សម្រាប់ក្មេងតូចរហូតដល់យុវវ័យគួរគេងលក់ក្នុងមួយយប់ពី ៨ ទៅ ១០ ម៉ោង។ សម្រាប់ មនុស្សពេញវ័យគួរគេងលក់ក្នុងមួយយប់ពី ៤ ទៅ ៦ ម៉ោង។ បើពេលយប់បានតិច គួរគេងពេលថ្ងៃ គួរ គេងពេលថ្ងៃបន្ថែម។ ប៉ុន្តែ បើមិនមានពេលគ្រប់គ្រាន់សម្រាប់គេងពេលថ្ងៃ គួរហាត់គេងមួយភាំងៗប្រ មាណ ១៥ នាទី ក៏បាន។
៤ ការហាត់ប្រាណគ្រប់គ្រាន់និងទៀងទាត
ធម្មជាតិបង្កើតមនុស្សមកឲ្យចេះប្រើកម្លាំងកាយ។ បើសិនយើងជម្នះនឹងធម្មជាតិមិនបញ្ចញ កម្លាំងកាយ នោះសុខភាពរបស់យើងក៏នឹងទ្រុតទ្រោម រាងកាយក៏នឹងទន់ខ្សោយ ប្រពន័្ធការពារជម្ងឺក៏ចុះខ្សោយដែរ។
មតិថ្មីៗ