ម្ចាស់ប្លក់

សួស្តីមិត្ត ទាំងអស់គ្នាតើសុខសប្បាយជាទេ? ខ្ញុំបាទឈ្មោះ រឿប ណាវី ជាសិស្សថ្នាក់ទី១២​ នូវឆ្នាំនេះនៃវិទ្យាល័យសខេងកន្ទឺ២នៅក្នុងខេត្តបាត់ដំបង។ Blog មួយនេះដែលខ្ញុំបានបង្កើតឡើងនេះក្នុងគោលបំណង ជួយចែករំលែកនូវអ្វីដែលថ្មី ដែលខ្ញុំបានជួបប្រទះ ហើយBlogរបស់ខ្ញុំផ្តោតសំខាន់ទៅលើ ផ្នែកគណិតវិទ្យានិងផ្នែកមួយទៀតដែលទាក់ទង់ទៅនឹងប្រវត្តិជនល្បីៗដែលនៅជុំវិញពិភពលោកពីព្រោះខ្ញុំចង់ឲ្យមិត្តទាំងកអស់គ្នាបានដឹងពីប្រវត្តិជនល្បី​ទាំងនោះនឹងបានស្រាវជ្រាវលំហាត់ផ្សេងៗដែលមិត្តចង់ស្វែងរក។
ជាចុងក្រោយនេះ ខ្ញុំសូមអភ័យទោសផង បើសិនជាខ្ញុំបង្កើតប្លក់នេះទៅមានកំហុសយ៉ាងណានោះ តែខ្ញុំគិតថាវាពិតជាមានកំហុសជាមិនខានព្រោះខ្ញុំ មិនដែលបានរៀននូវតាមវគ្គខ្លីៗណាមួយឡើយ តែខ្ញុំបានស្រាវជ្រាវនៅតាន អ៊ីនធឺនីតតែប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នាជួយកែនូវចំណុចអ្វី ដែលខ្វះខាតសំរាប់ប្លក់របស់ខ្ញុំជាមិនខាន។ ខ្ញុំសូមជូនពរឲ្យមិត្តអ្នកអានទាំងអស់ ជួបតែសេចក្តីសុខនៅក្នុងជីវិត និងមានសុភមង្គលនៅក្នុងគ្រសារ ហើយនិង ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។​
សូមអគុណ!

សួស្តី! មិត្តទាំងអស់គ្នា

សួស្តី! មិត្តទាំងអស់គ្នា  សព្វថ្ងៃនេះមានកេហទំព័រច្រើនណាស់សំរាប់ស្វែងរក  នូវអ្វីដែលយើងទាំងអស់គ្នាត្រូវការ  ហើយខ្ញុំសូមចូលរួមចំនែកផងដើម្បី ផ្ដល់នូវអ្វីដែលអ្នកទាំងអស់គ្នាត្រូការ ៕ ប្លក់នេះបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវឯកសារផ្សេងៗ  ដើម្បីឲ្យមានភាពងា​យស្រួល ៕